បរទេស៖ អ្នកនាំលេងដ៏សំខាន់របស់ក្រុមបិសាចក្រហម ប៊ែលហ្ស៊ិក កីឡាករ Kevinde Bruyne បាននិយាយលេងសើច ក្នុងន័យហួសចិត្តនឹងខ្លួនឯង ក្រោយខ្លួនត្រូវបានគេតែងតាំងជាកីឡាករល្អបំផុតប្រចាំការប្រកួតកាលពីយប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតបើកឆាកពូលF នៃព្រឹត្តិការណ៍ World Cup កាលពីយប់មិញ ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក បានទទួលជ័យជម្នះទៅលើក្រុមកាណាដា ក្នុងលទ្ធផល ១-០ ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធMichy Batshuayi នៅនាទីទី ៤៤ តាមរយៈការ assistដោយខ្សែការពារ Toby Alderweireld។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករដែលបាន assistនិងស៊ុតបញ្ចូលទីខាងលើគឺមិនត្រូវបានគេជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតនោះទេ ប៉ុន្តែពានមួយនេះបែជាគេប្រគល់ទៅឱ្យDe Bruyne ទៅវិញ, ដូច្នេះហើយទើបខ្សែបម្រើរបស់ ManchesterCity ហាក់បង្ហាញការភ្ញាក់ផ្អើលចំពោះការជ្រើសរើសនេះ។
ដកស្រង់ពាក្យសម្តីដើមពីលោក FabrizioRomano, De Bruyne បាននិយាយក្រោយខ្លួនឈ្នះពានកីឡាករល្អបំផុតយ៉ាងដូច្នេះថា៖