អង់គ្លេស៖ ម្ចាស់ជើងឯក Premierleague រដូវកាលមុន ក្រុមមេឃខៀវ Manchester City ត្រូវគេរាយការណ៍ថា កំពុងដាក់រ៉ាដានាំយក Luka Modric របស់ក្រុមអធិរាជសReal Madrid នៅរដូវកាលក្រោយ ខណៈកុងត្រារបស់ខ្សែបម្រើរូបនេះនៅឯទឹកដី Santiago Bernabeu បានឈានដល់ឆ្នាំចុងក្រោយហើយ។
សារព័ត៌មានអេស្ប៉ាញ El Nacional.catបានរាយការណ៍ថា លោក Pep មានបំណងជ្រើសរើសកីឡាករដែលមានគុណភាពប្រហាក់ប្រហែលនឹងកីឡាករSergio Busquets របស់ Barcelona ហើយជឿជាក់ថាModric នឹងជាខ្សែបម្រើដ៏ល្អម្នាក់ ដែលអាចជួយនៅតំបន់បម្រើ។
ហើយបើទោះបី Man Cityមានកីឡាករបម្រើច្រើនហើយក៏ដោយ តែលោក Pep ប្រហែលពិចារណាចុះហត្ថលេខាយកModric នៅរដូកាលក្រោយ ដែលនឹងអាចជំនួស Fernandinho ដែលនឹងផុតកុងត្រានៅរដូវក្ដៅឆ្នាំ២០២២។
គួរឲ្យដឹងដែរថា ម្ចាស់ពានរង្វាន់Ballond’Or ឆ្នាំ ២០១៨ រូបនេះមានបំណងចំណាយពេលពីរបីឆ្នាំចុងក្រោយនៃអាជីពរបស់គាត់ នៅសហរដ្ឋអាមេរិក៕
ប្រភព៖ sportsmole