បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា កីឡាករ Manchester United កំពុងតែមានអារម្មណ៍ត្រេកអរ ពេលដែលលេងឮថា កីឡាករឆ្នើម Cristiano Ronaldo ចង់ចាកចេញពីក្រុម។
ជាការពិតណាស់ Ronaldo ត្រូវបានរាយការណ៍ថា ចង់ចាកចេញពី Man Utd ចាប់តាំងពីដើមរដូវក្តៅនេះមកម្ល៉េះ នៅពេលដែល Man Utd បរាជ័យ គ្មានឈ្មោះត្រូវលេងពាន UCL។យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ Ronaldo នៅពុំទាន់មាន ក្លិបណាមួយ ព្រមទទួលរូបគេ ទៅរួមក្រុម នៅឡើយទេ។
បើយោងទៅតាមសារកាសែត aforementioned និង ESPN បានចុះផ្សាយឲ្យដឹងថា កីឡាករ Man Utd មួយចំនួនបានចាត់ទុក កីឡាករឆ្នើមខាងលើ ជាបញ្ហាធំនៅក្នុងក្រុម ដូច្នេះហើយទើបពួកគេត្រេកអរ និង ចង់ឲ្យរូបគេ ចាកចេញទៅរកក្រុមថ្មីឆាប់ៗ៕
ប្រភព៖ sportskeeda