គេឲ្យ៨លានមួយឆ្នាំ! ក្រោយចែកផ្លូវពី Man UTD, Pogba ត្រៀមផ្លាស់ទៅក្លិបយក្សនៅអឺរ៉ុបមួយនេះជាមួយកុងត្រា៤ឆ្នាំ - TrueID

គេឲ្យ៨លានមួយឆ្នាំ! ក្រោយចែកផ្លូវពី Man UTD, Pogba ត្រៀមផ្លាស់ទៅក្លិបយក្សនៅអឺរ៉ុបមួយនេះជាមួយកុងត្រា៤ឆ្នាំ

June 14, 2022

អឺរ៉ុប៖ យោងតាមសារព័ត៌មាន Gazetta dello Sport បានឲ្យដឹងថា ខ្សែបម្រើ Paul Pogba ត្រៀមផ្លាស់ទៅចូលរួមជាមួយក្លិប Juventus ដោយនឹងទទួលបានកុងត្រា៤ឆ្នាំ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Manchester United បានប្រកាសថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការចរចាកុងត្រាដួលរលំ ហើយឥលូវនេះ Juventus ដែលជាអតីតក្លិប Pogba ធ្លាប់ចំណាយពេល៤រដូវកាលជាមួយ កំពុងមានអាទិភាពក្នុងការយកគេទៅរួមក្រុមជាមួយសាជាថ្មី។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Pogba ចំណាយពេលស្នាក់នៅទឹកដីក្រុង Turin ៤ឆ្នាំគឺកំលុងឆ្នាំ២០១២ ដល់ ២០១៦ ដោយគេបានជួយឲ្យ Juventus លើកពាន៨ធំៗ គឺ Serie A បួនដងជាប់ៗគ្នា។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ដោយឡែក ការវិលត្រឡប់មកលើកនេះគឺ Pogba បានយល់ព្រមទទួលប្រាក់ឈ្នួលចំនួន ៨លានអឺរ៉ូ(ស្មើនឹងប្រមាណ ៨.៣ លានដុល្លារ)ក្នុងមួយឆ្នាំ ហើយប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់គេគឺ ១៣១០០០ផោន(ស្មើនឹងប្រមាណ ១៣៦០០០ ដុល្លារ)ដែលទទួលបានតិចជាងកាលនៅ Man United។

ខ្សែបម្រើ Paul Pogba 
ខ្សែបម្រើ Paul Pogba 

យ៉ាងណាមិញ Pogba នៅតែអាចទទួលបានប្រាក់បន្ថែម ២លានអឺរ៉ូ(ស្មើនឹងប្រមាណ ២.០៨ លានដុល្លារ)ក្នុងមួយឆ្នាំពី Juventus ផងដែរ៕

ប្រភព៖​ mirror

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...