ទិញមួយទៀតហើយ! ម្ចាស់ក្លិប Newcastle កំពុងចរចាទិញយកក្លិបយក្សមួយនៅអ៊ីតាលី - TrueID

ទិញមួយទៀតហើយ! ម្ចាស់ក្លិប Newcastle កំពុងចរចាទិញយកក្លិបយក្សមួយនៅអ៊ីតាលី

October 14, 2021

អារ៉ាប់ប៊ីសាឌូអីត៖ ព្រះអង្គម្ចាស់ Bin Salman ដែលជាម្ចាស់ក្លិប Newcastle ត្រូវបានគេរាយការណ៍ដថាទ្រង់កំពុងពិចារណាទិញយកក្លិប Inter Milan នៅឯក្របខណ្ឌ អ៊ីតាលី Serie A ។

ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud
ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud
ក្លិប Inter Milan
ក្លិប Inter Milan

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Public Investment Fund(PIF) ដែលជារបស់ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានទិញយកក្លិប Newcastle បន្តពីលោក Mike Ashley ប៉ុន្តែឥលូវនេះទ្រង់បានបាញ់មុខសញ្ញាចង់ទិញយក Inter Milan មួយទៀតបន្ទាប់ពីឮថាក្លិបមួយនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុ។

បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្លិប Inter Milan 
បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្លិប Inter Milan 

Inter Milan បានបាត់បង់ចំណូលដល់ទៅ ២៤៥.៦លានអឺរ៉ូ(ស្មើនឹងប្រមាណ២៨៤.៧លានដុល្លារ)កាលពីរដូវកាលមុន ហើយលោក Antonio Conte ក៏បានលាលែងពីតំណែងជាគ្រូបង្វឹកដោយសារក្លិបពុំអាចទិញកីឡាករដែលលោកចង់បាន។ រីឯចំណែកកីឡាករដូចជា Romelu Lukaku និង Achraf Hakimi ក៏បានចាកចេញដោយក្លិបត្រូវបង្ខំចិត្តលក់ពួកគេព្រោះត្រូវការប្រាក់។

កីឡដ្ឋាន San Siro របស់ Inter Milan
កីឡដ្ឋាន San Siro របស់ Inter Milan

សារព័ត៌មាន Libero បានបង្ហើបថា ខាង PIF របស់ព្រះអង្គម្ចាស់ Bin Salman និងក្រុមហ៊ុន Suning ដែលជាម្ចាស់របស់ Inter Milan បានពិភាក្សាគ្នាកំលុងការប្រកួត Champions League រវាង Inter Milan និង Real Madrid និងអាចនឹងមានកិច្ចព្រមព្រៀងនាពេលឆាប់ៗ។

ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud
ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud
លោក Steven Zhang ប្រធានក្លិប Inter Milan
លោក Steven Zhang ប្រធានក្លិប Inter Milan

ព្រះអង្គម្ចាស់ អាចនឹងទិញយក Inter Milan ក្នុងតម្លៃជាង ១ពាន់លានអឺរ៉ូ(ស្មើនឹងប្រមាណ១១៥៩លានដុល្លារ)ឯណោះប៉ុន្តែអ្នកកាសែត Federico Strumolo បានបង្ហើបថាការចរចានេះពុំទាន់មានផ្លែផ្កានៅឡើយទេ៕

អ្នកគាំទ្រ Inter Milan
អ្នកគាំទ្រ Inter Milan

ប្រភព៖​ marca

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...