បន្ទាប់ពីត្រូវ PSG បញ្ចប់តំណែង លោក Pochettino គ្រោងនឹងទៅដឹកនាំក្លិបនៅលីគមួយនេះ - TrueID

បន្ទាប់ពីត្រូវ PSG បញ្ចប់តំណែង លោក Pochettino គ្រោងនឹងទៅដឹកនាំក្លិបនៅលីគមួយនេះ

July 6, 2022

អឺរ៉ុប៖ បន្ទាប់ពីត្រូវក្លិប Paris Saint-Germain ប្រកាសបញ្ចប់តំណែងជាគ្រូបង្វឹករួចមក លោក Mauricio Pochettino គ្រោងនឹងវិលត្រឡប់ទៅដឹកនាំក្លិបនៅក្របខណ្ឌ Premier League នាប្រទេសអង់គ្លេសវិញ។

លោក Mauricio Pochettino
លោក Mauricio Pochettino

លោក Pochettino ត្រូវ Tottenham Hotspur បណ្ដេញចេញពីតំណែង កាលឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ លោកបានក្លាយជាគ្រូបង្វឹកផ្លូវការរបស់ក្រុម PSG។

លោក Mauricio Pochettino
លោក Mauricio Pochettino

ឆ្លងកាត់ការដឹកនាំជាង១៨ខែមកនេះ លោក Pochettino បានជួយក្រុមសេដ្ឋីបារាំងឲ្យឈ្នះពាន Ligue 1 ប៉ុន្តែបើនិយាយពីការប្រកួត Champions League វិញ គឺលោកបានដឹកនាំក្រុមឲ្យធ្លាក់ត្រឹមវគ្គ១៦ក្រុមដែលជាលទ្ធផលមួយដ៏អាក្រក់បំផុត។

លោក Mauricio Pochettino
លោក Mauricio Pochettino
ក្រុម PSG 
ក្រុម PSG 

យោងតាមសារព័ត៌មាន The Sun គឺ លោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះចង់វិលមកដឹកនាំក្លិបនៅអង់គ្លេសវិញ។

លោក Mauricio Pochettino
លោក Mauricio Pochettino

យ៉ាងណាមិញ លោកទំនងជាពុំអាចទៅដឹកនាំ Tottenham Hotspur វិញទេព្រោះលោក Antonio Conte កំពុងដឹកនាំក្រុមបានយ៉ាងល្អដោយនាំ Spurs ឡើងមកលេងនៅ Champions League ទៀតផង៕

លោក Mauricio Pochettino
លោក Mauricio Pochettino

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...