ទីបំផុត! ខ្សែបម្រើកំពុងឡើងកូដ Enzo បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកាន់ក្លិបយក្សនៅ PL មួយនេះហើយ - TrueID

ទីបំផុត! ខ្សែបម្រើកំពុងឡើងកូដ Enzo បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកាន់ក្លិបយក្សនៅ PL មួយនេះហើយ

January 3, 2023

បរទេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា គឺជិតនឹងយកបាន Enzo Fernandes ហើយ បន្ទាប់ពីខ្សែបម្រើរបស់ Benfica រូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុង ឡុងដ៍ រួចរាល់។

 Enzo Fernandes
 Enzo Fernandes

ខ្សែបម្រើវ័យ ២១ រូបនេះគឺបានធ្វើឱ្យក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ជាខ្លាំង ជាពិសេស Chelsea, Manchester United និង Liverpool បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន នៅ World Cup Qatar ២០២២ កន្លងទៅ។

ប្រធានក្លិប Chelsea
ប្រធានក្លិប Chelsea

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត TyC Sports បានឱ្យដឹងថា Chelsea គឺបានចរចាគ្នាជាមួយ Enzo រួចរាល់ហើយ ហើយពួកគេគឺបានព្រមព្រៀងគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន និងប្រាក់ខែក្នុងការស្នាក់នៅទឹក Stamford Bridge ផងដែរ។

 Enzo Fernandes
 Enzo Fernandes

ដោយឡែកការចុះផ្សាយរបស់កាសែត Gianluca Di Marzio របស់ Sky Sport Italia គឺបានដោយដឹងថា Chelsea ពេលនេះក៏បានយល់ព្រមលក្ខខណ្ឌផ្ទេរជាមួយ Benfica ផងដែរ ដោយពួកគេបានព្រមព្រៀងគ្នាផ្ទេរយកខ្សែបម្រើសញ្ជាតិ អាហ្សង់ទីន រូបនេះក្នុងតម្លៃ ១១២ លានផោន ឬប្រមាណជា (១៣៥ លានដុល្លារអាមេរិក)៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...