បរទេស៖ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម Al-Nassr នៃការប្រកួតនៅក្នុងលីគកំពូលរបស់ អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Ronaldo នៅតែបង្ហាញសមត្ថភាពបានល្អដដែលជាមួយនឹងជំនាញញាក់បាល់ដ៏ប៉ិនប្រសព្វរបស់ខ្លួន ដ្បិតបច្ចុប្បន្នឈានចូលវ័យ ៣៨ ឆ្នាំទៅហើយ ប៉ុន្តែគួរឱ្យសោកស្តាយដែលនៅក្នុងការបង្ហាញខ្លួនដំបូងរបស់គាត់មិនអាចរកគ្រាប់បាល់បាន។
គួរបញ្ជាក់ថា ក្រុម Al-Nassr របស់ Ronaldo បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Ettifaq ក្នុងលទ្ធផល ១-០ ដែលមួយគ្រាប់នោះគឺរកបានដោយកីឡាករ Talisca នៅនាទីទី ៣១៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖