អឺរ៉ុប៖ PSG បានឆ្មក់ចុះកិច្ចព្រមព្រៀងពីក្រុម Barcelona លើកីឡាករ Georginio Wijnaldum របស់ក្រុម Liverpool បន្ទាប់ពីក្លិប Catalans បានព្រមព្រៀងសម្ដីជាមួយនឹងតារាហូឡង់។
ចាប់ពីនាទីដែលលោក Wijnaldum បានប្រកាសថា លោកនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ លោកមានគោលបំណងទៅក្រុម Barcelona និង Camp Nou ប៉ុន្តែវាហាក់ដូចជាត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីគាត់បើកទទួលយកសំណើរបស់ PSG ក្នុងរង្វង់ប្រាក់ខែទ្វេដង។ ប្រសិនបើ Barcelona មិនដំឡើងការដេញថ្លៃទេនោះ Wijnaldum នឹងចូលរួមជាមួយ PSG ។
គួរឱ្យដឹងដែរថា Georginio បានផ្លាស់ប្តូរចិត្តកាលពីម្សិលមិញ គាត់មិនបានចូលរួមជាមួយ Barça ទេ ហើយឥឡូវនេះ គាត់គឺជាកីឡាករថ្មីរបស់ PSG ៕