បរទេស៖ ខ្សែបម្រើ Wijnaldum របស់ក្រុមហង្សក្រហម Liverpool ជិតចូលរួមជាមួយនឹង Paris St-Germain ក្នុងការផ្ទេរចេញដោយមិនគិតតម្លៃខ្លួនហើយ។ ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះបានជ្រើសរើសដោយមិនចុះកិច្ចសន្យាបន្តកុងត្រាជាមួយ Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះឡើយ។គេបានរំពឹងទុកថាកីឡាកររូបនេះនឹងចូលរួមជាមួយក្រុម Barcelona នៅពេលដែលកិច្ចព្រមព្រៀងរបស់គេផុតកំណត់នៅចុងខែមិថុនានេះ។
ទោះបីជាយ៉ាងណាក៏ដោយ PSG បានបោះជំហានជាមួយនឹងការផ្តល់ជូនដ៏ល្អប្រសើរជាងមុនដល់កីឡាករមួយរូបនេះ ហើយ Wijnaldum ក៏បានជ្រើសរើសចូលរួមជាមួយពួកគេផងដែរ។លោក Wijnaldum បាននិយាយយ៉ាងច្រើនពីលោក Pochettino មុនពេលដែលគាត់បានចូលរួមជាមួយក្រុម Liverpool ហើយទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ក៏ឥឡូវនេះវាត្រូវបានគេរំពឹងទុកថាកីឡាករជនជាតិហូឡង់រូបនេះនឹងផ្លាស់ទៅរដ្ឋធានីបារាំង។
កីឡាករ Wijnaldum ដែលជាផ្នែកមួយនៃក្រុមជម្រើសជាតិហូឡង់សម្រាប់យូរ៉ូឆ្នាំ ២០២០ បានបង្ហាញខ្លួនចំនួន ២៣៧ លើកសម្រាប់ក្រុម Liverpool ដែលជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង Champions League ៕