បរទេស៖ អតីតខ្សែការពារក្លិបអធិរាជស RealMadrid កីឡាករ Cicinho បានទម្លាយឲ្យដឹងថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង ប៉ុន្មានដងដែរកាលលេងនៅ Real Madrid ដោយពេលនោះ គាត់បានផឹកកាហ្វេនិង បាញ់ទឹកអប់ ដើម្បីបំបាត់ក្លិន។
Cicinho បានចំណាយពេលត្រឹម១រដូវកាលគត់ នៅ Real Madridបន្ទាប់ពីផ្លាស់ពីក្លិប Sao Paulo ក្នុងឆ្នាំ២០០៦។ ក្រោយមក ខ្សែការពាររូបនេះ ក៏បានផ្លាស់ទៅក្លិប Roma ដោយចំណាយពេល៥រដូវកាល នៅលីគកំពូល Serie A ។
យ៉ាងណាមិញ កំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ឲ្យ EPTVកាលពីម្សិលមិញ Cicinho បានរម្លឹករឿងកាលពីនៅក្លិប Real Madrid ថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង មិនមែនតែម្ដងនោះទេ ដោយជើងចាស់រូបនេះបានថ្លែងលំអិតយ៉ាងដូច្នេះថា៖