លេងចឹងហ្មង! Ronaldo បានដកដបកូកាចេញ និង ជំនួសវិញដោយដបទឹក ក្នុងសន្និសិទកាសែតមុននេះបន្តិច (មានវីដេអូ) - TrueID

លេងចឹងហ្មង! Ronaldo បានដកដបកូកាចេញ និង ជំនួសវិញដោយដបទឹក ក្នុងសន្និសិទកាសែតមុននេះបន្តិច (មានវីដេអូ)

June 15, 2021

ព័រទុយហ្កាល់៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់​ កីឡាករ Cristiano Ronaldo បានដកនូវដបកូកាដែលបានដាក់នៅទល់មុខខ្លួនក្នុងសន្និសិទសារព័ត៌មានមុនការប្រកួត EURO ដោយរូបគេបានជំនួសវិញដោយដបទឹកសុទ្ធ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ ក្រុមហ៊ុនភេជ្ជៈកូកាកូឡា គឺ ជាអ្នកឧបត្ថម្ភផ្លូវការណ៍របស់ព្រឹត្តិការណ៍ EURO ប៉ុន្តែ Ronaldo គិតថាវាមិនល្អសម្រាប់សុខភាពឡើយ ហើយ គ្មានអ្វីដែលល្អជាងទឹកបរិសុទ្ធឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ហើយ មិនមានអ្វីត្រូវគិតច្រើនឡើយ កីឡាករសញ្ជាតិព័រទុយកាល់ខាងលើ ក៏បានដកកំប៉ុងកូឡាដែលបានដាក់លើតុនោះទុកចោលម្តុំ និង បានយកទឹកមកដាក់នៅខាងមុខខ្លួនវិញតែម្តង៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
វីដេអូ Cristiano Ronaldo ដកដបកូកាកូឡាចេញ
វីដេអូ Cristiano Ronaldo ដកដបកូកាកូឡាចេញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...