មកទស្សនាវីដេអូ Bruno និង Rashford ស៊ុត ២ គ្រាប់ជួយឱ្យ Man UTD វាយបកយកឈ្នះ Man City ២-១ យប់មិញអ៊េមណាស់ - TrueID

មកទស្សនាវីដេអូ Bruno និង Rashford ស៊ុត ២ គ្រាប់ជួយឱ្យ Man UTD វាយបកយកឈ្នះ Man City ២-១ យប់មិញអ៊េមណាស់

January 15, 2023

បរទេស៖ នាយប់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមខ្លាំងទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Man UTD ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Man City ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះខាងក្រុមភ្ញៀវ Man City ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលមួយគ្រាប់នោះគឺស៊ុតបញ្ចូលទីដោយ Jack Grealish នៅនាទីទី ៦០, លុះក្រោយ Man UTD ក៏អាចវាយបកសង ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes នៅនាទីទី ៧៨ និង Marcus Rashford នៅនាទីទី ៨២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នបានហក់ឡើងមកឈរនៅលេខរៀងទី ៣ វិញហើយ ក្រោយឆ្លងកាត់ ១៨ ប្រកួត ពួកគេឈ្នះ ១២ ស្មើ ២ និងចាញ់ ៤ មាន ៣៨ ពិន្ទុក្នុងដៃ, ចំណែក Man City វិញបន្តឈរនៅលេខរៀងទី ២ ដដែល ក្រោយឆ្លងកាត់ ១៨ ប្រកួតពួកគេឈ្នះ ១២ ស្មើ ៣ និងចាញ់ ៣ មាន ៣៩ ពិន្ទុ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...