ហូឡង់៖ កីឡាករ Donny van de Beek នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro ២០២០ ដោយសារបញ្ហារបួស ហើយរូបគេបានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិហូឡង់កាលពីអង្គារម្សិលម៉ិញនេះ។
ដោយសារតែរបួសរបស់គាត់ Van de Beek នឹងមិនសាកសមជាមួយនឹងពេលវេលាដើម្បីទៅប្រកួតពានរង្វាន់អឺរ៉ុបដែលនឹងចាប់ផ្តើមសម្រាប់ប្រទេសហូឡង់នៅថ្ងៃទី១៣ ខែមិថុនាតទល់នឹងប្រទេសអ៊ុយក្រែននៅទីក្រុងអាំស្ទែដាំនោះទេ។
គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោកFrank deBoer មិនបានកោះហៅកីឡាករជំនួសនោះទេ ហើយនឹងបន្តដោយមានតែកីឡាករ ២៥ នាក់ ។
កីឡាករ Van de Beek មិនបានលេងឱ្យក្រុមជម្រើសជាតិហូឡង់(Oranje) ក្នុងការប្រកួតមិត្តភាពចុងក្រោយជាមួយប្រទេសស្កុតឡែនក្នុងលទ្ធផល២-២ និងប្រទេសហ្សកហ្ស៊ីដោយឈ្នះ ៣-០ ។
អវត្តមានរបស់កីឡាកររូបនេះនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ មានន័យថាជាការបញ្ចប់រដូវកាលដ៏ខកចិត្តបំផុត។ បន្ទាប់ពីការផ្ទេររបស់គាត់ពីក្លិប Ajax ទៅកាន់ក្លិប ManchesterUnited កាលពីឆ្នាំមុន នាំឲ្យគាត់បានបរាជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍និងស្ទើរតែមិនសូវបានលេងឱ្យក្លិបអង់គ្លេស៕
ប្រភព៖ Xinhua Sport