អស់ទាស់! Lewandowski ស៊ុតបច្ចេកទេស ៣ គ្រាប់ (hat-trick) ជួយឱ្យ Barca លត់ Viktoria ៥-១(មានវីដេអូ) - TrueID

អស់ទាស់! Lewandowski ស៊ុតបច្ចេកទេស ៣ គ្រាប់ (hat-trick) ជួយឱ្យ Barca លត់ Viktoria ៥-១(មានវីដេអូ)

September 8, 2022

បរទេស៖ នាយប់ថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វាកីឡដ្ឋាន Camp Nou របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Viktoria Plzen នៅក្នុងការប្រកួតពូល C នៃពានរង្វាន់ Champions League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Viktoria យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៥ គ្រាប់របស់ Barca គឺរកបានដោយ Robert Lewandowski ៣ គ្រាប់ (hat-trick), ខ្សែបម្រើ Franck Kessie ១ គ្រាប់ និង Ferran Torres ១ គ្រាប់, ចំណែកមួយគ្រាប់របស់ Viktoria គឺរកបានដោយកីឡាករ Jan Sykora។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Barca បច្ចុប្បន្នកំពុងកាន់កាប់តំណែងកំពូលតារាងនៃពូល C ដោយឆ្លងកាត់ប្រកួតដំបូង ពួកគេមាន ៣ ពិន្ទុពេញ និងចំណេញ ៤ គ្រាប់, ដោយឡែក Viktoria វិញ ពេលនេះបានធ្លាក់ទៅឈរបាតតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១ ប្រកួតដំបូងដូចគ្នា មាន ០ ពន្ទុ និងជំពាក់គ្រាប់បាល់ ៤ គ្រាប់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...