អង់គ្លេស៖ លោក Piers Morgan បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo ទំនងជាមិនបានចូលលេងឲ្យក្រុមបិសាចក្រហម Manchester United ទៀតនោះឡើយ បន្ទាប់ពីខកខានចូលរួមការប្រកួតទេសចរណ៍លក្ខណៈមិត្តភាពកម្ដៅសាច់ដុំ មុនបើករដូវកាលឲ្យក្លិប។
Man UTD ដែលដឹកនាំដោយលោក Erik Ten Hag បានលេងឈ្នះការប្រកួតទេសចរណ៍ទល់នឹង Liverpool, Melbourne Victory និង Crystal Palace ខណៈដែល Ronaldo បានប្រាប់ទៅថ្នាក់លើថាគេមានបញ្ហាគ្រួសារត្រូវដោះស្រាយទើបមិនអាចចូលរួមបាន។
យ៉ាងណាមិញ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាគេបានប្រាប់ឲ្យភ្នាក់ងាររបស់គេគឺលោក Jorge Mendes ឲ្យស្វែងរកការចរចាជាមួយក្លិបធំៗនៅអឺរ៉ុបដូចជា Bayern Munich និង Chelsea ជាដើម។
ដូច្នេះទើបលោក Morgan បាននិយាយថា៖
ប្រភព៖ sportskeeda