អាល្លឺម៉ង់៖ ខ្សែការពារក្លិប Bayern Munich កីឡាករ Jerome Boateng ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាលពីពេលថ្មីៗនេះថា អាចនឹងមកលេងនៅក្លិបមួយក្នុងចំណោមក្លិប Roma និងក្លិប Monaco នេះបើយោងតាមការចុះផ្សាយរបស់ Roma Press។
បើតាមប្រភពខាងលើបានឲ្យដឹងថា ក្លិប Roma និង Monaco ដេញជើងគ្នាចង់ទិញយកកីឡាករខាងលើដោយសារតែក្លិបទាំពីរមិនចាំបាច់ចំណាយលុយលើតម្លៃខ្លួន លើកីឡាករនេះឡើយសម្រាប់រដូវកាលក្ដៅខាងមុខ ព្រោះខាង Bayern Munich មិនបន្តកុងត្រាថ្មីឲ្យ Boateng ឡើយ។
Boateng បានមកលេងឲ្យ Bayern តាំងពីឆ្នាំ២០១១កន្លងទៅនេះ ដោយចូលរួមលេងបាន ៣៦៤ប្រកួត រកគ្រាប់បាល់បាន ១០គ្រាប់ និងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ៕