បរទេស៖ ក្រុម Tottenham Hotspur ពេលនេះកំពុងមានពិន្ទុប្រកៀកប្រកិតជាមួយនឹងArsenal ក្នុងការប្រកួតប្រជែងតំណែង top ៤ នៃក្របខណ្ឌ Premier Leagueក្រោយយប់ពួកគេបានទទួលជ័យជម្នះទៅលើក្រុមកាំភ្លើងធំនៅទឹកដីខ្លួនឯង។
ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី៣៦ នៃក្របខណ្ឌ Premier League យប់មិញ Spursបានទទួលជ័យជម្នះទៅលើ Arsenal ក្នុងលទ្ធផល ៣-០ នៅទឹកដី TottenhamHotspur Stadium, ក្នុងនោះខ្សែប្រយុទ្ធ Harry Kane រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ២២ និង ៣៧ និងមួយគ្រាប់ទៀតរកបានដោយ SonHeung-min នៅនាទីទី ៤៧។
ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពេលនេះ Spurs បន្តឈរនៅលេខរៀងទី ៥ ដដែលមាន ៦៥ពិន្ទុ ដោយចាញ់ពិន្ទុក្រុមលេខ ៤ Arsenal ត្រឹមតែ១ ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖