អុញនោះ! កីឡាករ Man UTD រូបនេះទទួលបានសារគំរា.មប.ង្ក.ប់គ្រា.ប់បែ.កនៅក្នុងផ្ទះ - TrueID

អុញនោះ! កីឡាករ Man UTD រូបនេះទទួលបានសារគំរា.មប.ង្ក.ប់គ្រា.ប់បែ.កនៅក្នុងផ្ទះ

April 22, 2022

អង់គ្លេស៖ ប្រធានក្រុមរបស់ Manchester United គឺ កីឡាករ​ Harry Maguire ត្រូវបង្ខំចិត្តចាកចេញពីផ្ទះរបស់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេទទួលបានសារគំរាមមានការបង្កប់គ្រាប់បែកនៅក្នុងផ្ទះ។

  កីឡាករ​ Harry Maguire
  កីឡាករ​ Harry Maguire

ជាការពិតណាស់ ក្រោយទទួលបានសារគំរាមនោះ កីឡាករសញ្ជាតិអង់គ្លេសខាងលើ ក៏បានទាក់ទងមកកាន់ក្រុមប៉ូលីសដើម្បីធ្វើការលើរឿងនេះភ្លាមៗ ខណៈ នៅក្នុងផ្ទះ Maguire រស់នៅជាមួយគូដណ្តឹងរបស់គេកញ្ញា Fern Hawkins និង កូនស្រីពីរនាក់ផងដែរ។

  កីឡាករ​ Harry Maguire
  កីឡាករ​ Harry Maguire

បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា The Sun បានលើកឡើងថា Maguire មានការតក់ស្លុតខ្លាំងក្រោយទទួលបានសារគំរាមមួយនេះ សូម្បីតែក្រុមប៉ូលីសក៏បានចាត់ទុកករណីមួយនេះជារឿងធំផងដែរ៕

  កីឡាករ​ Harry Maguire
  កីឡាករ​ Harry Maguire

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...