សង្ស័យណាស់! ស្ងាត់ៗលេចធ្លាយរូបថត Neymar ថតយ៉ាងស្និទ្ធស្នាលជាមួយសមាជិកក្រុម BLACKPINK ម្នាក់នេះ - TrueID

សង្ស័យណាស់! ស្ងាត់ៗលេចធ្លាយរូបថត Neymar ថតយ៉ាងស្និទ្ធស្នាលជាមួយសមាជិកក្រុម BLACKPINK ម្នាក់នេះ

January 26, 2023

បរទេស៖ ស្ងាត់ៗបានលេចចេញរូបភាពដែលមិននឹកស្មានមួយរបស់ Lisa នៃក្រុម BLACKPINK បន្ទាប់ពីនាងបានចែករំលែករូបថតរបស់នាងជាមួយ Neymar Jr. នៅលើ Instagram ។

Neymar និង Lisa
Neymar និង Lisa

គួរដឹងថា Lisa គឺជាតារា K-pop ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ហើយនាងធ្លាប់បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness World Records ចំនួន​បី​ ​គឺ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​កម្មវិធី Fashion Week។

ក្រុម Black Pink
ក្រុម Black Pink

ជាមួយគ្នានេះ Lisa ក៏ធ្លាប់បានបំបែកឯកត្តកម្មដ៏អស្ចារ្យមួយផងដែរ ដោយបទមួយនៅក្នុងឆ្នាំ ២០២១ ដែលនាងច្រៀងម្នាក់ឯង គឺមានអ្នកចូលមើលនៅលើ YouTube ច្រើនបំផុតក្នុងរយៈពេល 24 ម៉ោង ចំនួន (73.6 លាននាក់)។

Lisa
Lisa

បើយើងក្រឡេកមកមើលជីវិតក្រៅឆាកវិញ សម្រាប់ Lisa នាងគឺមិនទាន់មានព័ត៌មានណាមួយ ដែលបញ្ជាក់ពីជិវិតគូស្នេហ៍របស់នាងនៅឡើយទេ ប៉ុន្តែថ្មីៗនេះនាងស្រាប់តែបង្ហោះរូបថតយ៉ាងស្និទ្ធស្នាលជាមួយ Neymar ដែលជាតារាបាល់ទាត់ដ៏ល្បីរបស់ប្រេស៊ីល និងក្រុម Paris Saint-Germain។

ហើយអ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍ថែមទៀតនោះ បន្ទាប់ពី Lisa បង្ហោះរូបមួយនេះ Neymar ក៏បានធ្វើការស៊ែរូបនេះទៅក្នុងគណនី IG របស់ខ្លួនផងដែរ ដូច្នេះរឿងរ៉ាវបែបនេះកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេទាំង ២ មានការសង្ស័យ។

តើនេះអាចជាចំណុចចាប់ផ្តើមស្នេហារបស់តារា K-pop កូរ៉េខាងត្បូង និងតារាបាល់ទាត់ប្រេស៊ីលឬយ៉ាងណា?

ប្រភព៖​ soccergator

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...