បរទេស៖ អ្នកចាត់ការក្លិប Atletico Madrid លោក Diego Simeone ត្រូវបានគេរាយការណ៍ថាបានផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Inter Milan គឺកីឡាករ Lautaro Martinez ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ១៩ គ្រាប់និង Assist បាន ១១ គ្រាប់អោយ Inter Milan នៅគ្រប់ការប្រកួតនៅរដូវកាលនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី Atletico និងគូប្រជែងអេស្ប៉ាញ Real Madrid ។
បើទោះជាមានពាក្យចចាមអារ៉ាមយ៉ាងនេះក្តីក៏កីឡការរូបនេះហាក់ពិបាកក្នុងការចាកចេញពីក្លិប Inter Milan ណាស់ខណៈដែលនៅជាប់កិច្ចសន្យាជាមួយក្លិប២ឆ្នាំទៀតឯណោះ។ យ៉ាងណាមិញបើតាមប្រភពពីកាសែតអេស្ប៉ាញ AS បានឲ្យដឹងថា លោក Simeone បានដាក់សំណើឲ្យ Atletico តាមទិញកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ប៉ុន្តែអាចមានឧបសគ្គសំរាប់ម្ចាស់ជើងឯក La Liga ខណៈតម្លៃខ្លួនរបស់ Martinez ត្រូបាន Inter កំណត់ក្នុងតម្លៃ ៧០ លានផោន។
ប្រធានក្លិប Inter Milan លោក Steven Zhang បានសារភាពថាក្លឹបនឹងត្រូវលក់កីឡាករនៅរដូវក្តៅនេះបន្ទាប់ពីជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតពិភពលោក ប៉ុន្តែនេះមិនមានន័យថាគាត់នឹងអនុញ្ញាតឱ្យកីឡាករសំខាន់ៗចាកចេញដោយតម្លៃថោកៗនោះទេ៕