អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ ច័ន្ទ កន្លងទៅត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ទល់នឹងក្រុមភ្ញៀវ ឡាតវី, ខណៈការប្រកួតបានបញ្ចប់ទៅដោយក្រុម ឥន្ទ្រីដែកលត់ក្រុមភ្ញៀវយ៉ាងចាស់ដៃក្នុងលទ្ធផល៧ ទល់នឹង ១។
យ៉ាងណាមិញ យើងឃើញថាការប្រកួតពិតជាស្វិតស្វាញខ្លាំងមែនទែនទោះបីនេះជាការប្រកួតមិត្តភាពក៏ដោយក៏ខាងក្រុម អាឡឺម៉ង់ មិនលាក់ជើងឬមួយក៏ទុកមុខទុកមាត់ឱ្យក្រុម ឡាតវី នោះដែរ,ជារួមសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ គឺបានបំប៉ោងសំណាញ់ទីគ្នាទៅវិញទៅមករហូតដល់ទៅ៨ គ្រាប់ឯណោះ។
ក្នុងនោះដែរ គ្រាប់បាល់ទាំង ៧ គ្រាប់របស់ក្រុមឥន្ទ្រីដែកគឺរកបានដោយកីឡាករ៧ រូបផ្សេងគ្នា, គ្រាប់ទី ១ រកបានដោយកីឡាករ Gosens នៅនាទីទី ១៩, គ្រាប់ទី ២ ជាការស៊ុតបញ្ចូលទីដោយកីឡាករ Gundogan នៅនាទីទី ២១, គ្រាប់ទី ៣រកបានដោយកីឡាករ Muller នៅនាទីទី ២៧,គ្រាប់ទី ៤ គឺជាការស៊ុតចូលទីខ្លួនឯងរបស់ក្រុម ឡាតវី ដោយកីឡាករ Ozolsនៅនាទីទី ៣៩, គ្រាប់ទី ៥ រកបានដោយកីឡាករ Gnabryនៅនាទីទី ៤៥, គ្រាប់ទី ៦ រកបានដោយកីឡាករ Wernerនៅនាទីទី ៥០ និង គ្រាប់ចុងក្រោយរកបានដោយកីឡាករ Saneនៅនាទីទី ៧៦។ សម្រាប់ ១ គ្រាប់របស់ក្រុមភ្ញៀវវិញគឺរកបានដោយកីឡាករSaveljevs នៅនាទីទី ៧៥។
គួរបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាព ដើម្បីត្រៀមការប្រកួតផ្លូវការខាងមុខ ដោយឡែកក្រុមអាឡឺម៉ង់ នឹងត្រូវបើកឆាកក្នុងការប្រកួតនៃព្រឹត្តិការណ៍ Euro ២០២០ ដោយប៉ះជាមួយក្រុម បារាំង នៅថ្ងៃទី ១៥ ខែ មិថុនាខាងមុខ៕
សូមទស្សនាវីដេអូខាងក្រោម៖