Man UTD កំពុងមានអាទិភាពជាង Bayern ក្នុងការទិញយកជម្រើសជាតិបារាំងម្នាក់នេះ - TrueID

Man UTD កំពុងមានអាទិភាពជាង Bayern ក្នុងការទិញយកជម្រើសជាតិបារាំងម្នាក់នេះ

January 5, 2023

អង់គ្លេស៖ ក្លិប Manchester United កំពុងមានប្រៀបជាងក្លិប Bayern Munich និង Inter Milan ក្នុងការទិញយក កីឡាករ Marcus Thuram ពីក្លិប Borussia Monchengladbach នៅខែមករានេះ។​

កីឡាករ Marcus Thuram
កីឡាករ Marcus Thuram

Thuram ដែលមានអាយុ២៥ឆ្នាំរកបាន៤១គ្រាប់ និងបញ្ជូនបាល់២៦គ្រាប់ ក្នុងការបង្ហាញខ្លួន១១៩ប្រកួតឲ្យ Borussia Monchengladbach ។​

កីឡាករ Marcus Thuram
កីឡាករ Marcus Thuram

កីឡាកររូបនេះក៏ត្រូវលោក Didier Deschamps កោះហៅទៅប្រកួតឲ្យក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២២ ផងដែរ​ទោះបីជាមិនបានចូលលេងក៏ដោយ។

កីឡាករ Marcus Thuram
កីឡាករ Marcus Thuram

​សារព័ត៌មាន La Republica បានចុះផ្សាយថា ភាគីលោក Erik Ten Hag មានអាទិភាពលើការទិញយកគេដោយសារ Thuram ចង់ផ្លាស់មកក្លិបនៅ Premier League ហើយក្លិបគ្រោងនឹងដាក់សំណើទឹកប្រាក់ ១៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៦ លានដុល្លារ) ទៅកាន់ Borussia Monchengladbach។​

កីឡាករ Marcus Thuram
កីឡាករ Marcus Thuram

គួរបញ្ជាក់ផងដែរថា Marcus Thuram រកបាន១៣គ្រាប់ និងបញ្ជូនបាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៧ប្រកួតនៅរដូវកាលនេះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...