បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Bayer Leverkusen កីឡាករ Patrik Schick បានស៊ុតបាល់បញ្ចូលទីចម្ងាយ ៥០ ម៉ែត្រយ៉ាងអស្ចារ្យលើក្រុមម្ចាស់ផ្ទះស្កុតឡែន ក្នុងព្រឹត្តិការណ៍ Euro២០២០ ពូល D ជួយឲ្យក្រុមសាធារណរដ្ឋឆេក យកឈ្នះក្រុមស្កុតឡែន ដោយលទ្ធផល ២:០ ។
ដំបូងឡើយកីឡាករវ័៧២៥ឆ្នាំរូបបានតែតបញ្ចូលទីក្នុងវគ្គទី១ នៅនាទី៤២ ដែលជាការបញ្ចូលបាល់យ៉ាងស្អាតពីកីឡាករ Coufal ដែលជាខ្សែការពាររបស់ក្រុម West Ham United ធ្វើឲ្យក្រុមសាធារណរដ្ឋឆេក យកឈ្នះក្រុមស្កុតឡែន ដោយលទ្ធផល ១:០។ ឈានដល់វគ្គទី២ កីឡាករ Patrik Schick មានឱកាសទាត់បញ្ចូលទីពាក់កណ្តាលតារាងនៅនាទី៥២ ជួយឲ្យក្រុមសាធារណរដ្ឋឆេកឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល D ពីលើក្រុមអង់គ្លេស , ក្រូអាត និងស្កុតឡែន។
ប្រភព៖ ESPN