កម្ពុជា៖ ខ្សែបម្រើ លី មីហ្សាន ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចាកចេញពីក្លិប បឹងកេត ហើយ ដើម្បីផ្លាស់ទៅកាន់ ក្លិបឡើងមកលីគកំពូលកម្ពុជារដូវកាលថ្មី គឺ អាយអេសអាយដង្កោលសែនជ័យ ពោល រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
ជាការពិតណាស់ មីហ្សាន ត្រូវបានក្លិប និង អ្នកគាំំទ្រ ចាត់ទុកជាវីរបុរសក្លិបហើយ បន្ទាប់ពីរូបគេបានរួមរស់ជាមួយក្រុមតាំងពីឆ្នាំ២០១២ ពោល តាំងពីក្លិបបឹងកេតឡើងមកកាន់លីគកំពូលកម្ពុជាជាលើកដំបូង ហើយ គេក៏បានរួមចំណែកជួយក្រុមនាគខៀវឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ៤ដង, ហ៊ុនសែនខាប់ និង CNCC Charity Cup ផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់រដូវកាលថ្មីខាងមុខនេះ ដំណើរបាល់ទាត់របស់គេជាមួយបឹងកេត នឹងត្រូវបានបញ្ចប់ដោយគេនឹងផ្លាស់ទៅកាន់ អាយអេសអាយដង្កោលសែនជ័យ នៅឡើយរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ ដោយ សមីខ្លួនបានធ្វើតេស្តសុខភាពជោគជ័យរួចរាល់៕