លេងសើចម៉េចបាន! Newcastle ចូលប្រជែងក្លិបធំៗ តាមទិញខ្សែប្រយុទ្ធអេស្ប៉ាញម្នាក់នេះដែរហើយ - TrueID

លេងសើចម៉េចបាន! Newcastle ចូលប្រជែងក្លិបធំៗ តាមទិញខ្សែប្រយុទ្ធអេស្ប៉ាញម្នាក់នេះដែរហើយ

July 9, 2022

បរទេស៖ ក្លិបអ្នកមានជាន់ថ្មី Newcastle United បានក្លាយជាបេក្ខភាពចុងក្រោយបង្អស់ដែលមានដំណឹងពាក់ព័ន្ធនឹងការតាមប្រមាញ់យកខ្សែប្រយុទ្ធ Real Madrid កីឡាករ​ Marco Asensio

Asensioកំពុងជាប្រធានបទក្ដៅនៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ដោយរូបគេ ជាគោលដៅរបស់ក្លិបធំៗជាច្រើននៅអឺរ៉ុបដោយក្លិប Liverpool, Arsenal និង AC Milan សុទ្ធតែដាក់ការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះខណៈបច្ចុប្បន្ន ក្លិប Newcastleក៏បានចូលប្រជែងយករូបគេដែរនេះបើយោងតាមកាសែត​ AS ។

ស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ដែលជាមហាសេដ្ឋីជនជាតិអារ៉ាប់ក្លិប Newcastle បានចាយលុយឡើងរង្គោះរង្គើរនៅតំបន់អឺរ៉ុបក្នុងការទិញកីឡាករ។ ជាក់ស្ដែងពួកគេបានចំណាយដល់ទៅ៩០លានផោន កាលពីទីផ្សារខែមករាឆ្នាំនេះ ទិញកីឡាករ Bruno Guimaraes (៤០លានផោន), Chris Wood (២៥លានផោន), Dan Burn (១៣លានផោន) និង Kieran Trippier (១២លានផោន)។

ហើយសម្រាប់ទីផ្សាររដូវក្ដៅនេះ Newcastle ទើបទិញចូលកីឡាករ ៣រូបថែមទៀត រួមមាន អ្នកចាំទី Nick Pope និងខ្សែការពារ Sven Botman និង Matt Targett។

គួរបញ្ជាក់ដែរថា RealMadrid បានដាក់តម្លៃខ្លួនAsensio ក្នុងចន្លោះពី ២១,៦លានផោន ទៅ ២៥,៨លានផោន ហើយប្រសិនបើមានក្លិបណាហ៊ានចាយក្នុងតម្លៃនេះនោះពួកគេនឹងបើកទ្វារអនុញ្ញាត ឲ្យខ្សែប្រយុទ្ធជំនាញជើងឆ្វេងចាកចេញនេះបើយោងតាមរបាយការណ៍របស់ Tuttomercatoweb៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...