អង់គ្លេស៖ យោងតាមសារព័ត៌មាន The Time គឺ ខ្សែការពារ Virgil van Dijk អាចនឹងអវត្តមានពីក្រុមដោយគ្មានកាលកំណត់ បន្ទាប់ពីបានរងរបួសក្នុងការប្រកួតទល់នឹង Brentford ។
កាលពីយប់ថ្ងៃទី៣ខែមករាកន្លងទៅ Liverpool បានចាញ់ Brentford ៣ទល់នឹង១ ហើយ van Dijk ត្រូវប្ដូរចេញពីការប្រកួតនៅនាទីទី ៤៦ ដោយសារមានបញ្ហាត្រង់សរសៃពួរ។
បន្ទាប់ពីធ្វើការស្កេនយ៉ាងលំអិតក៏ឃើញថារបួសរបស់កីឡាករសញ្ជាតិហូឡង់រូបនេះមានសភាពធ្ងន់ធ្ងរជាងការគិត។
គួរបញ្ជាក់ផងដែរថា Liverpool នឹងត្រូវប៉ះ Wolves នៅការប្រកួត FA Cup នាថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕
ប្រភព៖ metro