ដល់ថ្នាក់អង្វរហើយ! កីឡាករឆ្នើមរូបនេះ ប្រាប់លោក Ten Hag ថា គេចង់ចាកចេញពី Man UTD ណាស់ - TrueID

ដល់ថ្នាក់អង្វរហើយ! កីឡាករឆ្នើមរូបនេះ ប្រាប់លោក Ten Hag ថា គេចង់ចាកចេញពី Man UTD ណាស់

July 28, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានរាយការណ៍ប្រាប់ទៅកាន់លោក Erik ten Hag ថា រូបគេពិតជាចង់ចាកចេញពីក្រុមបិសាចក្រហមខ្លាំងណាស់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ជាពិសេសការដែលមានកៅអីលេងក្នុងពានរង្វាន់ Champions League តែម្តង។

បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Man Utd នៅតែប្រកាន់គោលជំហរថា Ronaldo នឹងមិនត្រូវបានក្លិបដាក់លក់ឡើយ ប៉ុន្តែ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ​ សមីខ្លួនបានអង្វរលោក Ten Hag អំពីការចង់ចាកចេញ ខណៈ ភ្នាក់ងារ CR7 លោក Jorge Mendes នឹងព្យាយាមដោះស្រាយបញ្ហានេះឲ្យបានលឿនតាមដែលអាចធ្វើបាន៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...