ញាក់សាច់! Man UTD ចង់បានកីឡាករឆ្នើម របស់ R.Madrid រូបនេះ មករួមក្រុម - TrueID

ញាក់សាច់! Man UTD ចង់បានកីឡាករឆ្នើម របស់ R.Madrid រូបនេះ មករួមក្រុម

August 1, 2022

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Manchester United ចង់បាន កីឡាករ Marco Asensio ពី Real Madrid មករួមក្រុម។

ជាការពិតណាស់ Asensio កំពុងតែជិតផុតកុងត្រាជាមួយ R.Madrid បន្ទាប់ពីបានមកចូលរួមអស់ជាង ៨ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៤។​ Asensio បង្ហាញខ្លួនឲ្យ​ R.Madrid បាន ២៣៥ប្រកួត រកបាន ៤៩គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ២៤ដង រួចក៏មានចំណែកជួយឲ្យក្រុមឈ្នះពាន La Liga និង UCL ចំនួនបីដងផងដែរ។

បើយោងទៅតាមសារកាសែត Mundo Deportivo បានចុះផ្សាយឲ្យដឹងថា Asensio កំពុងតែក្លាយជាគោលដៅរបស់ Man Utd បន្ទាប់ពីកុងត្រាគេជិតផុតកំណត់។ Asensio នៅត្រូវបានក្លិបយក្សផ្សេងៗចង់បានជាច្រើនទៀត ដូចជា Liverpool Arsenal និង AC Milan ដោយតម្លៃខ្លួនគេនោះគឺប្រមាណជា ២៥លានផោន៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...