មកស្ដាប់ចំណាប់អារម្មណ៍ និងការតាំងចិត្ដរបស់ ញឹម លីហួរ ក្រោយមានឱកាសជាប់ជម្រើសជាតិឈុតធំ - TrueID

មកស្ដាប់ចំណាប់អារម្មណ៍ និងការតាំងចិត្ដរបស់ ញឹម លីហួរ ក្រោយមានឱកាសជាប់ជម្រើសជាតិឈុតធំ

July 1, 2021

បាល់ទាត់ជាតិ៖ កីឡាករមកពីក្លិបបាល់ទាត់ខេត្ដព្រៃវែង ញឹម លីហួរ បាននិយាយថារូបគេពិតជាសប្បាយចិត្ដណាស់ ដែលបានជាប់ជម្រើសជាតិឈុតធំជាលើកដំបូង ព្រោះជាក្ដីស្រមៃរបស់ខ្លួនតាំងតែពីតូចមកម្ល៉េះ។

កំផែងការពារវ័យ ១៩ ឆ្នាំរូបនេះបន្ដថា ទោះបី ៣​ ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​បា​រ៉ែ​ន កាលពីពេល​ថ្មីៗរូបគេ​ពុំបាន​លេង​ក៏ដោយ ប៉ុន្ដែខ្លួនទទួលបានបពិសោធន៍ក្នុងការហ្វឹកហាត់ល្អៗ ជាមួយសិស្សច្បង និងគ្រូបង្វឹកយ៉ាងច្រើនផងដែរ។ ហើយរូបគេបានប្ដេជ្ញាចិត្ដថា​ នឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត​ ដើម្បីមានឳកាសជាប់ជម្រើសជាតិសាជាថ្មី។​

ជាចុងក្រោយ លីហួរ សូមអរគុណដល់អ្នកគាំទ្រក្រុមជម្រើសជាតិ ដែលបានផ្ដល់កម្លាំងចិត្ដ ទោះបីទទួលបានលទ្ធផលយ៉ាងណាក៏ដោយ៕

 ញឹម លីហួរ
 ញឹម លីហួរ
 ញឹម លីហួរ និងមិត្ដរួមក្រុម
 ញឹម លីហួរ និងមិត្ដរួមក្រុម
វីដេអូ

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...