បរទេស៖ កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា លោកទើបតែបានទិញរថយន្តសេរីទំនើបថ្មីមួយ (ម៉ាក BugattiCentodieci) ដែលមានតម្លៃរហូតដល់ទៅ ៩.៥ លានអឺរ៉ូ ឬប្រមាណជា (១១ លានដុល្លាអាមេរិក)ឯណោះ ហើយឡាននេះមានត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅលើលោក, ខណៈសមត្ថភាពដ៏អស្ចារ្យរបស់ឡាននេះ គឺអាចរត់ចម្ងាយផ្លូវបាន ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងដោយចាយពេលត្រឹមតែ ២.៤ វិនាទីប៉ុណ្ណោះ។
ជាការពិតណាស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester United គឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើប្រាស់ឡានម៉ាកស៊េរីទំនើបមែនទែន។ហើយគាត់ជាអតិថិជនលំដាប់ម្នាក់របស់ក្រុមហ៊ុន Bugatti Vehicles, យ៉ាងណាមិញ ម្ចាស់ពាន Ballon d’Or ៥ សម័យធ្លាប់បានជាវរថយន្តដែលមានម៉ាកទំនើបៗនិងថ្លៃៗមួយចំនួនទៀតដូចជា Chiron, the Veyron និង La Voiture ជាដើម។
ហើយក្រៅអំពីម៉ាកឡានល្បីៗដែលបានរៀបរាប់ខាងលើRonaldo ក៏ជាម្ចាស់ឡានប្រណីតៗជាច្រើនទៀតក្នុងនោះមានFerrari F430, Phantom Rolls-Royce,Lamborghini Aventador និង iconic MaseratiGranCabrio៕
ប្រភព៖ Sportbible