អង់គ្លេស៖ ខ្សែប្រយុទ្ធ Cody Gakpo បានសារភាពថា រូបគេគិតទុកថាគេនឹងផ្លាស់ទៅក្លិបបិសាចក្រហម Manchester United ប៉ុន្តែពេល Liverpool ដាក់សំណើចូលមក គេក៏ផ្លាស់ប្ដូរចិត្តចូលរួមជាមួយភាគីលោក Jurgen Klopp វិញ។
Gakpo បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប ពេលរូបគេបង្ហាញទម្រង់លេងយ៉ាងល្អនៅការប្រកួតបាល់ទាត់ពិភពលោកដោយក្នុងនោះស៊ុតបញ្ចូលទីបាន៣គ្រាប់ឲ្យជម្រើសជាតិហូឡង់។
Mnchester United គឺជាក្លិបដំបូងគេនៅ Premier League ដែលចង់បានកីឡាកររូបនេះ ដោយសារមានទំនាក់ទំនងនឹងលោក Erik Ten Hag ប៉ុន្តែក្រោយមក Liverpool ស្រាប់តែដាក់សំណើទិញយកគេពី PSV ក្នុងតម្លៃខ្ទង់ ៤០លានផោន(ស្មើនឹងប្រមាណ ៤៨.១ លានដុល្លារ) ។
Gakpo បានសារភាពថា៖
ប្រភព៖ caughtoffside