អង់គ្លេស៖ កីឡាករម្នាក់របស់ក្លិបបិសាចក្រហម Manchester United បាននិយាយពីរឿងមួយរបស់ខ្លួនជាមួយកីឡាករម្នាក់របស់ក្លិបអ្នកមានបុណ្យ FC Barcelona គឺកីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ។
ខ្សែបម្រើរូបនេះបានប្រាប់រឿងរ៉ាវអំពីរបៀបដែលគាត់ស្ទើរតែខកខានក្នុងការទទួលបានអាវរបស់តារាឆ្នើមរបស់ក្រុម Barcelona បន្ទាប់ពីមានការប៉ះទង្គិចគ្នានេះរវាងកីឡាកររូបនេះជាមួយ Chris Smalling នៅក្នុងការប្រកួតក្របខណ្ឌ័ UFFA Champion league កាលពីឆ្នាំមុន ដោយនៅពេលនោះកីឡាករ Lionel Messi ត្រូវបាន Chris Smalling ដាក់មួយកែងចំផ្ទៃមុខ។
កីឡាករខ្សែបម្រើ Scott McTominay និយាយថា Lionel Messi បានស្តីបន្ទោសគាត់ពីការលេងដ៏អាក្រក់មួយនេះ តែតាមការពិតវាជាការយល់ច្រលំរបស់កីឡាករសញ្ជាតិអាហ្សង់ទីនដែលថា McTominay ជាអ្នកដាក់គាត់មួយកែងចំផ្ទៃមុខតែតាមការពិតវាជាការធ្វើរបស់កីឡាករខ្សែការពារ Chris Smalling អំឡុងការប្រកួត Champions League ជាមួយ Manchester United ៕