ក្តៅៗ! វីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ាចាប់ដៃគូគ្នាដណ្តើមបានមេដាយមាសកម្រិតពិភពលោកទី ២ជូនកម្ពុជា - TrueID

ក្តៅៗ! វីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ាចាប់ដៃគូគ្នាដណ្តើមបានមេដាយមាសកម្រិតពិភពលោកទី ២ជូនកម្ពុជា

July 14, 2022

អាមេរិក៖ នៅថ្ងៃនេះវីរកីឡាការិនី អ៊ុក ស្រីមុំ ចាប់ដៃគូគ្នាជាមួយវីរកីឡាការិនីអ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាសទី ២ ជូនកម្ពុជា ក្នុងការប្រកួតប៉េតង់ វាយគូ ២នាក់ទល់នឹង ២នាក់ នៃព្រឹត្តិការណ៍ World Game 2022 ដែលធ្វើឡើងនៅ សហរដ្ឋអាមេរិក។

វីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា (រូបភាព:  MoEYS Cambodia)
វីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា (រូបភាព:  MoEYS Cambodia)

ខណៈនៅថ្ងៃម្សិលមិញកម្ពុជាក៏ទទួលបានមេដាយមាសនៃព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកមួយនេះមួយគ្រឿងដែរ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះម្ចាស់ផ្ទះអាមេរិកក្នុងលទ្ធផល ៤១ ទល់នឹង ២១ លើវិញ្ញាសាវាយយកពិន្ទុ។

រូបភាព (Cr. កម្ពុជាថ្មី)
រូបភាព (Cr. កម្ពុជាថ្មី)

គួរបញ្ជាក់ថា នៅក្នុងការប្រកួតវិញ្ញាសា២ នាក់ ទល់នឹង ២នាក់នេះ វីរកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ាបានផ្តួលកីឡាការិនីមកពី បារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦ ទល់នឹង ៤៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...