អឺរ៉ុប៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ភ្នាក់ងាររបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo គឺលោក Jorge Mendes កំពុងខ្នះខ្នែងចរចាជាមួយ ក្លិប Bayern Munich ជាលើកទី២បន្ទាប់ពីត្រូវក្លិបបដិសេធរួចមក។
Ronaldo កំពុងចង់ចាកចេញពីបិសាចក្រហម ដោយគេមិនមកហ្វឹកហាត់មុនបើករដូវកាលចំនួន៣ថ្ងៃមកហើយ ដោយសារកីឡាករសញ្ជាតិព័រទុយកាល់រូបនេះមិនពេញចិត្តនឹងគ្រោងការទិញកីឡាកររបស់ក្លិប។
ពិតណាស់ លោក Mendes បានព្យាយាមស្វែងរកការចរចាជាមួយក្លិបនៅអឺរ៉ុបដូចជា Chelsea និង Bayern Munich ប៉ុន្តែភាគីលោក Julian Nagelmanns បានបដិសេធដោយសារគេមានវ័យជ្រេពេក ប៉ុន្តែឥលូវនេះ លោក Mendes នៅតែមិនរាថយដោយសុំឲ្យមានការចរចាជាលើកទី២។
Romano បានលំអិតព័ត៌មានទាក់ទងនឹងរឿងនេះថា៖
ប្រភព៖ sportskeeda