អង់គ្លេស៖ លោក Gary Neville បាននិយាយថាខ្សែបម្រើ Billy Gilmour នៃក្រុមតោខៀវ Chelsea គឺពិតជាមានបច្ចេកទេសលេងបានល្អជាងខ្សែបម្រើ Kalvin Phollips ដែលលេងនៅជម្រើសជាតិអង់គ្លេសនិង ក្លិបLeeds United ទៅទៀត។
ខ្សែបម្រើ Billy Gilmourខ្សែបម្រើ Kalvin Phillips
Gilmour ទើបតែបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិស្កុដឡែន៍ឈុតធំលើកទី១ប៉ុណ្ណោះក្នុងការប្រកួតទល់នឹង អង់គ្លេស នៅព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែគេបានបង្ហាញទម្រង់លេងដ៏ទាក់ភ្នែកនិងលេចធ្លោរហូតជាប់ក្លាយជាតារាឆ្នើមប្រចាំការប្រកួតផងដែរ។