បរទេស៖ អ្នកគាំទ្រ Real Madrid បានបង្ហាញការខឹងសម្បារជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr. បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងការប្រកួតទល់នឹងក្រុម Valencia នៃពានរង្វាន់ Supercopa de Espana យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពាន Supercopa de Espana យប់មិញ Real Madrid បានយកឈ្នះទៅលើក្រុម Valencia នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-៣ បន្ទាប់ពីបញ្ចប់ ១២០ នាទីពេញពួកគេស្មើគ្នា ១-១។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រហាក់មិនសប្បាយចិត្តនឹងការលេងរបស់ Vinicius នោះទេ ដោយពួកគេបានរិះគន់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រថែមទាំងជម្រុញឱ្យក្លិបទិញយក Kylian Mbappe មកជំនួសរូបគេទៀតផង។
ទាក់ទងនឹងរឿងខាងលើ, អ្នកគាំទ្របានបង្ហោះសារបញ្ចេញមតិនៅលើ Twitter យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda