គ្រាប់ពេជ្រត្រៀម Sea Games របស់កម្ពុជា ចន្ធា និង ពិសុទ្ធយប់មិញស៊ុតម្នាក់មួយគ្រាប់នៅក្នុងជំនួប Khmer Classico Match រវាង ភ្នំពេញក្រោន ទល់នឹង បឹងកេត(មានវីដេអូ) - TrueID

គ្រាប់ពេជ្រត្រៀម Sea Games របស់កម្ពុជា ចន្ធា និង ពិសុទ្ធយប់មិញស៊ុតម្នាក់មួយគ្រាប់នៅក្នុងជំនួប Khmer Classico Match រវាង ភ្នំពេញក្រោន ទល់នឹង បឹងកេត(មានវីដេអូ)

April 24, 2022

បរទេស៖ គ្រាប់ពេជ្រត្រៀម Sea Games របស់កម្ពុជា,យប់មិញ សៀង ចន្ធា និង លឹម ពិសុទ្ធ ស៊ុតបច្ចេកទេសម្នាក់មួយគ្រាប់នៅក្នុងជំនួបដែលគេឱ្យរហស្សនាមថាKhmer Classico Match រវាងក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនទល់នឹង បឹងកេត។

ទិដ្ឋភាពប្រកួត (Cr: PPCFC)
ទិដ្ឋភាពប្រកួត (Cr: PPCFC)

ជាការពិតណាស់ ការប្រកួតសប្តាហ៍ទី ៧នៃក្របខណ្ឌ Cambodian Premier League រវាងក្រុមទាំង២ យប់មិញពិតជាតឹងតែងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេស្មើគ្នា ២-២។

ទិដ្ឋភាពប្រកួត (Cr: PPCFC)
ទិដ្ឋភាពប្រកួត (Cr: PPCFC)

ក្នុងនោះ ២គ្រាប់របស់ក្រុមសឹង្ហក្រហមគឺរកបានដោយ Andres Nieto នៅនាទីទី ៨ និង លឹម ពិសុទ្ធនៅនាទីទី ៧០, ចំណែក ២គ្រាប់របស់ក្រុមនាគខៀវវិញគឺកើតឡើងគ្រាប់ទី ១តាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Takaki Ose នៅនាទីទី ៣៨ និងមួយគ្រាប់ទៀតរកបានដោយ សៀង ចន្ធា នៅនាទីទី ៤៥។

ទិដ្ឋភាពប្រកួត (Cr: PPCFC)
ទិដ្ឋភាពប្រកួត (Cr: PPCFC)

គួរបញ្ជាក់ថាក្រោយចែកគ្នាម្នាក់មួយពិន្ទុយប់មិញ ពេលនេះ បឹងកេត កំពុងឈរនៅលេខរៀងទី ២ មាន ១៣ពិន្ទុ, ដោយឡែកក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនកំពុងឈរនៅលេខរៀងទី ៦ មាន ៧ពិន្ទុក្នុងដៃ៕

តារាងចំណាត់ថ្នាក់
តារាងចំណាត់ថ្នាក់

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...