អេស្ប៉ាញ៖ អតីតខ្សែបម្រើ Real Madrid គឺ Isco បានស្នើខ្លួនឯងទៅឲ្យក្លិប Roma ទិញយក នេះបើយោងតាមការរាយការណ៍ពី Calciomercato ។
Isco បានចែកផ្លូវជាមួយ Sevilla ហើយកាលពីទីផ្សារដោះដូរខែមករាបើកទ្វារគឺ រូបគេសឹងតែផ្លាស់ទៅ Union Berlin ទៅហើយតែការផ្ទេរបរាជ័យទៅវិញ។
ដូច្នេះហើយលេចឮថា Isco ចង់ផ្លាស់មកទឹកដី Nef Stadyumu ខណៈដែលភាគីលោក Jose Mourinho កំពុងត្រូវការខ្សែបម្រើមកជំនួសកន្លែង Nicolo Zaniolo ។
Isco ធ្លាប់លេងឲ្យ Real Madrid បាន៣៥៣ប្រកួត ក្នុងនោះរកបាន ៥៣គ្រាប់ និងបញ្ជូនបាល់៥៧គ្រាប់ និងបានលើកពាន Champions League ដល់ទៅ៥ដង៕
ប្រភព៖ sportskeeda