អង់គ្លេស៖ ក្លិបកាំភ្លើង Arsenal បានបើកការចរចាយកខ្សែការពារ Ivan Fresneda ពីក្លិប Real Valladolid នេះបើយោងតាមការបញ្ជាក់របស់អ្នកកាសែត Fabrizio Romano ។
ថ្មីៗនេះ ភាគីលោក Mikel Arteta ទើបតែទិញយក Leandro Trossard ហើយក៏ជិតនឹងយកបាន Jacub Kiwior ផងដែរ ប៉ុន្តែក្លិបនឹងមិនឈប់ទិញកីឡាករត្រឹមនេះនោះឡើយ។
Arsenal ចង់បាន Fresneda ដើម្បីទុកយកមកជំនួស Ben White ហើយការចរចាបានធ្វើឡើងហើយ គ្រាន់តែមិនទាន់ឈានដល់ការចុះកុងត្រា។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ sportskeeda