នៅតែអ៊េម! បង្ហាញខ្លួនប្រកួតដំបូងឲ្យក្លិប Gremio យប់មិញ ខ្លាចាស់ Luis Suarez ស៊ុតបាន Hat-Trick (មានវីដេអូ) - TrueID

នៅតែអ៊េម! បង្ហាញខ្លួនប្រកួតដំបូងឲ្យក្លិប Gremio យប់មិញ ខ្លាចាស់ Luis Suarez ស៊ុតបាន Hat-Trick (មានវីដេអូ)

January 18, 2023

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ LuisSuarez ដែលប្រិយមិត្តស្គាល់ច្បាស់ថាជាអតីតតារាឆ្នើមនៅក្លិបហង្សក្រហម​Liverpoolនិង Barcelona បានចាប់ផ្ដើមដំណើរបាល់ទាត់ថ្មីរបស់ខ្លួនយ៉ាងល្អ ជាមួយក្លិប Gremio នៅ ដោយក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូង រូបគេស៊ុតចូលម្នាក់ឯងដល់ទៅ៣គ្រាប់។

ជាការពិតណាស់ក្រោយបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ប្រទេសកាតា Suarez បានកាន់ប៊ិចចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយក្លិបGremioកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

ហើយកាលពីយប់មិញនេះ​គឺជាការបង្ហាញខ្លួនប្រកួតដំបូងរបស់រូបគេ ក្នុងជំនួបប៉ះក្រុម ​Sao Luiz ដែលមានអ្នកគាំទ្រទិញសំបុត្រចូលទស្សនាដើម្បីស្វាគមន៍ Suarez ដល់ទៅ៣ម៉ឺននាក់ឯណោះ ខណៈការប្រកួតនេះដែរ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុម Gremio យកឈ្នះក្នុងលទ្ធផល ៤ទល់នឹង១។

ជាក់ស្ដែងកាលពីយប់មិញ Suarez ស៊ុត៣គ្រាប់ និង១គ្រាប់ទៀតធ្វើបានដោយកីឡាករ Bitello ចំណែកឯ១គ្រាប់របស់ក្រុម Sao Luiz ស៊ុតបញ្ចូលទីដោយកីឡាករ Paulinho Santos ។

បើប្រិយមិត្តចង់ឃើញការស៊ុតរបស់​ Suarez នៅល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...