ខឹងណាស់! វីរបុរស Juventus ពីររូបបានរិះគន់ Ronaldo ខ្លាំងៗបែបនេះជុំវិញរឿងផ្ទេរទៅ Man UTD
September 4, 2021
អឺរ៉ុប៖ វីរបុរសក្លិប Juventus លោក Sergio Brio និង លោក Alessio Tacchinardi បានធ្វើការរិះគន់ទៅលើកីឡាករ Cristiano Ronaldo ខ្លាំងៗជុំវិញការផ្ទេរទៅកាន់ក្លិប Manchester United។
កីឡាករ Cristiano Ronaldo
ជាការពិតណាស់ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ បានចំណាយពេលចំនួនបីរដូវកាលនៅ Juventus ដោយក្នុងចំណោម១៣៤ប្រកួត គេរកបាន១០១គ្រាប់ ព្រមទាំងជួយក្រុមឈ្នះពាន Seria A ពីរដង មុនសម្រេចចិត្តវិលត្រឡប់ទៅកាន់ Man Utd ជាថ្មីសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅដែលទើបនឹងបិទបញ្ចប់ថ្មីៗនេះ។