អង់គ្លេស៖ ខ្សែការពារក្លិប Manchester United កីឡាករ Harry Maguire ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមមានជម្លោះជាមួយ អ្នកចាំទី David De Gea ហើយ។
ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hag បានប្រើប្រាស់ Raphael Varane និង Lisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត ESPN បានលើកឡើងថា មិនមែនត្រឹមតែបាត់បង់កៅអីជម្រើសដំបូងនៅក្នុងក្រុមទេ ប៉ុន្តែ Maguire ថែមទាំងកំពុងមានជម្លោះជាមួយ De Gea ទៀត ដែល កីឡាករសញ្ជាតិអង់គ្លេស បានចោទប្រកាន់មកលើ De Gea កំពុងភាពខ្វះខាតនៃទំនាក់ទំនងគ្នាលើទីលានដែលបណ្តាលឲ្យប្រព័ន្ធការពាររបស់ក្រុមសហការគ្នាមិនបានល្អ៕
ប្រភព៖ sportskeeda