អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងមានភាពលំបាកក្នុងការរកទីផ្សារលក់ខ្សែការពារ Phil Jones ។
ភាគីលោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់លក់គេចេញបន្ទាប់ពីទិញយកខ្សែការពារ Raphael Varane បានពី Real Madrid បានហើយ។
Jones ពុំបានចូលលេងឲ្យ Man United អស់រយៈពេល១៨ខែមកហើយដោយសារតែរងរបួសជង្គង់ដូច្នេះទោះបីជាគេជាសះស្បើយវិញក៏ទំនងជាមិនអាចជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមដែរស្របពេលកុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនៅសល់ដល់ទៅ២ឆ្នាំទៀតឯណោះ។
យោងតាម Manchester Evening News គឺ គ្មានក្លិបណាចាប់អារម្មណ៍ចង់ទិញយក Jones នោះឡើយ ដោយសារតែឃើញគេរងរបួសខណៈដែលគេទទួលបានប្រាក់ឈ្នួលដល់ទៅ៤លានផោន(ស្មើនឹងប្រមាណ៥.៥លានដុល្លារ) ក្នុងមួយសប្តាហ៍ឯណោះ។
ប៉ុន្តែយ៉ាងណាមិញខ្សែការពារ Phil Jones បានធ្វើដំណើរទៅស្កុត៍ឡែន៍ជាមួយកីឡាករ Man United ដទៃទៀតដើម្បីប្រកួតមុនបើករដូវកាលដែរ៕
ប្រភព៖ dailymail