បរទេស៖ បើតាមរបាយណ៍ការបានឲ្យដឹងថាក្លិបតោខៀវ Chelsea មានបំណងចង់លក់ចេញខ្សែប្រយុទ្ធ Hakim Ziyech នៅរដូវក្តៅនេះ បើសិនជាមានការចចាតម្លៃត្រូវគ្នា។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលលេងជាទៀងទាត់សម្រាប់ក្រុមតោខៀវអំឡុងរដូវកាលដំបូងរបស់គាត់នៅ Chelsea ដោយបង្ហាញខ្លួនបាន ៣៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែគាត់បានគ្រាប់បាល់ត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ និងបាន Assist ៤ដងតែប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនរបស់គាត់។
Ziyech រកបានគ្រាប់បាល់តែ ២ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៣ ប្រកួតនៃក្របខ័ណ្ឌ Premier League នាពេលថ្មីៗនេះហើយ Napoli ត្រូវបានគេទទួលស្គាល់ថាមានចំណាប់អារម្មណ៍ជាខ្លាំងលើសម្ថភាពខ្សែប្រយុទ្ធរូបនេះ។
យោងតាមកាសែត Calciomercato បានឱ្យដឹងថា Chelsea នឹងត្រៀមលក់កីឡាករអន្តរជាតិម៉ារ៉ុករូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូននូវតំលៃសមរម្យ។
របាយការណ៍បានអះអាងថា AC Milan ដូចជា Napoli កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តជុំវិញទី កីឡាកររូបនេះ ខណៈដែល Ziyech នៅមានកុងត្រា៤ឆ្នាំទៀតជាមួយ Chelsea ៕