ត្អូញអត់លុយ! តែឥឡូវឮថា Barca ឈានដល់កិច្ចព្រមព្រៀង ៦០លានផ្ទេរយកជម្រើសជាតិ បារាំងរូបនេះហើយ - TrueID

ត្អូញអត់លុយ! តែឥឡូវឮថា Barca ឈានដល់កិច្ចព្រមព្រៀង ៦០លានផ្ទេរយកជម្រើសជាតិ បារាំងរូបនេះហើយ

July 25, 2022

បរទេស៖ Barcelona បានឈានដល់កិច្ចព្រៀងក្នុងការចុះកុងត្រាផ្ទេរយក Jules Kounde ខ្សែការពាររបស់Sevilla ហើយ, នេះបើតាមការចុះផ្សាយរបស់ Sport ដែលជាកាសែតដ៏ល្បីប្រចាំប្រទេស អេស្ប៉ាញ។

Jules Kounde
Jules Kounde

ជាការពិតណាស់ Kounde គឺគោលដៅចម្បងមួយរបស់ Barcelona ហើយជាមួយគ្នានេះ Chelsea ត្រូវបានគេរាយការណ៍ថាក៏មានការចាប់អារម្មណ៍ខ្លាំងចង់បានខ្សែការពារសញ្ជាតិ បារាំង រូបនេះផងដែរ បន្ទាប់ពី AntonioRudiger និង Andreas Christensen ចាកចេញ។

Jules Kounde
Jules Kounde

ទោះបីជាយ៉ាងណាក៏ដោយ Barcelonaឥឡូវនេះត្រូវបានគេមើលឃើញថា បាននាំមុខ Chelseaក្នុងការផ្ទេរយក Kounde ហើយ បន្ទាប់ពីពួកគេផ្តល់ជូនតម្លៃផ្ទេរទៅកាន់ Chelsea ចំនួន ៦០ លានអឺរ៉ូ ឬប្រមាណជា (៦១ លានដុល្លារអាមេរិក), ជាមួយគ្នានេះ Koundeក៏បានព្រៀងព្រៀងជាមួយក្លិបអ្នកមានបុណ្យក្នុងកុងត្រារយៈពេល៤ ឆ្នាំផងដែរ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...