បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២១ ខែ មេសាឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Angers បានបើកទ្វាកីឡដ្ឋាន Stade Jean-Bouin របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Ligue 1។
ជាការពិតណាស់ ក្រុមភ្ញៀវ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានទទួលជ័យជម្នះទៅលើក្រុម Angers ក្នុងលទ្ធផល ៣-០, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមអ្នកមានបារាំងបន្តឈរនៅលើកំពូលតារាងដដែលមាន៧៧ ពិន្ទុ ចំណែក Angers វិញកំពុងឈរនៅលេខរៀងទី ១៤ មាន ៣៤ ពិន្ទុក្នុងដៃ។
គួរបញ្ជាក់ថា ៣ គ្រាប់របស់ PSG គឺរកបានដោយកីឡាករ ៣ រូបផ្សេងគ្នា, ក្នុងនោះ Kylian Mbappe ជាអ្នកស៊ុតគ្រាប់បើកឆាកនៅនាទីទី ២៨, មុនពេល Sergio Ramos រកបានគ្រាប់ទី ២ នៅនាទីទី ៤៥+២ និង Marquinhos ស៊ុតគ្រាប់ចុងក្រោយនៅនាទីទី ៧៧។
សូមទស្សនាវីដេអូខាងក្រោម៖