បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Angers នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃក្របខណ្ឌ Ligue 1។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Angers ក្នុងលទ្ធផល ២-០ ខណៈ ២ គ្រាប់នោះគឺរកបានដោយកីឡាករ Hugo Ekitike នៅនាទីទី ៥ និង Lionel Messi ស៊ុតគ្រាប់ចុងក្រោយនៅនាទីទី ៧២។
គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Ligue 1 ក្រោយឆ្លងកាត់ ១៨ ប្រកួត ពួកគេឈ្នះ ១៥ និង ស្មើ ២ និងចាញ់ ១ មាន ៣៥ ពិន្ទុក្នុងដៃ, ចំណែក Angers វិញ ពួកគេកំពុងឈរនៅបាតតារាង ក្រោយឆ្លងកាត់ ១៨ ប្រកួតដូចគ្នា ពួកគេឈ្នះ ២ ស្មើ ២ និងចាញ់ ១៤ មាន ៨ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖