សឿយ វិសាល ​វាយ​បក​បាន ១គ្រាប់ក្នុងជំនួបគោ​ព្រៃ​កម្ពុជា​ ជាមួយអ៊ីរ៉ាក់ កាលពីយប់មិញ - TrueID

សឿយ វិសាល ​វាយ​បក​បាន ១គ្រាប់ក្នុងជំនួបគោ​ព្រៃ​កម្ពុជា​ ជាមួយអ៊ីរ៉ាក់ កាលពីយប់មិញ

June 8, 2021

បរទេស៖ ប្រធានក្រុមជម្រើសជាតិកម្ពុជាមកពីក្រុមព្រះខនរាជស្វាយរៀង កីឡាករ សឿយ វិសាល រកបាន១គ្រាប់ ឱ្យកម្ពុជា ក្នុងជំនួបកម្ពុជា ចាញ់ អ៊ីរ៉ាក់៤ ទល់ ១ ក្នុង​វគ្គ​ជម្រុះ World Cup 2022 ​សម្រាប់ពូល C ​​​នៅ​ឯ​ប្រទេស​បារ៉ែនកាលពីយប់មិញ។ ក្នុងពូល C នេះក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតដោយត្រូវប៉ះ អ៊ីរ៉ង់ ថ្ងៃទី១១ ខែមិថុនា ៣ថ្ងៃទៀត។

កីឡាករ សឿយ វិសាល និងមិត្តរួមក្រុម
កីឡាករ សឿយ វិសាល និងមិត្តរួមក្រុម
កីឡាករសឿយ វិសាល និងមិត្តរួមក្រុម
កីឡាករសឿយ វិសាល និងមិត្តរួមក្រុម

អ៊ីរ៉ាក់ បាននាំមុខកម្ពុជា ៣-០ ក្នុងវគ្គទី១ដែលរកគ្រាប់បាល់បានដោយកីឡាករ Mohand Ali នៅនាទី១ កីឡាករ Bashar Resan នៅនាទី២៣ និងកីឡាករ Ali Adnan ដោយបាល់ Penalty នៅនាទី២៧ ខណ:កម្ពុជាក៏មានឱកាសច្រើនដែរប៉ុន្តែមិនអាចសម្រេចទីក្រុម អ៊ីរ៉ាក់។ ប៉ុន្តែឈានដល់វគ្គទី២ កម្ពុជានៅតែធ្វើបានល្អដដែលរហូតអាចរកគ្រាប់បាន ១គ្រាប់វិញដោយប្រធានក្រុម កីឡាករ សឿយ វិសាល នៅនាទី៥៥ ជិតចប់កាលប្រកួតទៅហើយកីឡាករ Safa Hadi បន្ថែមមួយគ្រាប់ទៀតនៅនាទី ៩០+៤៕

 អ៊ីរ៉ាក់ ៤ ទល់ ១ កម្ពុជា 
 អ៊ីរ៉ាក់ ៤ ទល់ ១ កម្ពុជា 

ប្រភព៖​ សហព័ន្ធបាល់ទាត់កម្ពុជា

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...