បរទេស៖ ខ្សែការពាររបស់ក្រុម Bayern Munich និងក្រុមជម្រើសជាតិ បារាំង កីឡាករ Dayot Upamecano បានទម្លាយថា ខ្សែប្រយុទ្ធដែលគាត់ពិបាកបិទបំផុតគឺមិនមែនជា Lionel Messi នោះទេ ប៉ុន្តែជា Ousmane Dembele ដែលជាមិត្តរួមសញ្ជាតិរបស់ខ្លួនទៅវិញ។
ជាការពិតណាស់ Upamecano ទើបតែប្រឈមមុខជាមួយ Lionel Messi កាលពីខែមុនថ្មីៗនេះទេ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup Qatar ២០២២ ប៉ុន្តែជារួម បារាំង បានចាញ់ក្រោមថ្វីជើងក្រុម អាហ្សង់ទីន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២ បន្ទាប់ពីបញ្ចប់ ១២០ នាទីពេញ ពួកគេស្មើគ្នា ៣-៣។
រម្លឹកថា នៅក្នុងការប្រកួតនោះគឺ Messi ពិតជាចូលរួមចំណែកធំមែនទែន ដោយរូបគេបានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់, ទោះបីជាយ៉ាងណាក៏ដោយ Upamecano នៅតែមិនចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ខាងលើថាជាកីឡាករដែលខ្លួនពិបាកបិទនោះឡើយ។
ទាក់ទងនឹងរឿងខាងលើ, Upamecano បានថ្លែងប្រាប់កាសែត beIN Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda